news168
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

​​​​​​​​​​​​​

រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ​ដឹកនាំឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងគ្រិស្ទបរិស័ទកម្ពុជាអញ្ជើញនាំយកថវិកា​ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលផ្ដួចផ្ដើម និងដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត

KKKចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដឹកនាំឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងគ្រិស្ទបរិស័ទកម្ពុជា អញ្ជើញនាំយកថវិកា​ចំនួន ៧ ០០០ ដុល្លារអាមរិក ប្រគល់ជូន ឯកឧត្តម ឃាន តួក អគ្គលេខាធិការរង និងជាប្រធានផ្នែកទំនាក់ទំនងនៃមូលនិធិគន្ធបុប្ផាកម្ពុជា ​តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា​​ និង​លោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ ដែលត្រូវការសេវាពិនិត្យ និងព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។​

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់ថ្នាក់ដឹកនាំ និងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា​ ដែលជានិច្ចកាល​លោកតែងយកចិត្តទុកដាក់ពីសុខុមាលភាពនិងសុខទុក្ខរបស់ប្រជាជន។ ​

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍សង្កត់ធ្ងន់ថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» គឺជាសកម្មភាពសប្បុរសធម៌​ ដែលមានការគាំទ្រ​​យ៉ាងផុសផុល ​ពីសំណាក់សិស្ស​ និស្សិត​ យុវជន​ មន្រ្តីរាជការ​ ថ្នាក់ដឹកនាំ​ ពាណិជ្ជករ​ សាធារណជន​ ភរិយាថ្នាក់ដឹកនាំ​ ម្ចាស់ក្រុមហ៊ុន-សហគ្រាស​ គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំក្រសួង-ស្ថាប័ន​ រដ្ឋបាលរាជធានី-ខេត្ត និងសមាជិកសមាគមឧកញ៉ាកម្ពុជា និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ​ក្នុងស្មារតី “ខែ្មរជួយខ្មែរ”​ ដើម្បីនាំក្តីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ នៅកម្ពុជា បានទទួលឱកាសពិនិត្យនិងព្យាបាលដូចៗគ្នា ហើយសូម​អំពាវនាវ និងលើកទឹកចិត្តសប្បុរសជនបន្តចូលរួមផ្សព្វផ្សាយយុទ្ធនាការនេះឱ្យបានទូលំទូលាយនិងចូលរួមចំណែកឧបត្ថម្ភគាំទ្រសកម្មភាពដ៏ប្រពៃនេះឱ្យបានសស្រាក់សស្រាំ។

ឆ្លើយតបទៅនឹងប្រសាសន៍ របស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ឯកឧត្តម ឃាន តួក អគ្គលេខាធិការរង និងជាប្រធានផ្នែកទំនាក់ទំនងនៃមូលនិធិគន្ធបុប្ផាកម្ពុជា ​តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា​​ និង​លោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្រ្តី និងប្រតិភូដែលបាននាំយកថវិកា មកប្រគល់ជូនមូលនិធិគន្ធបុប្ផានាពេលនេះ និងបានគោរពជូនពរសូមឱ្យបានជួបប្រទះតែសេចក្ដីសុខ និងសេចក្ដីចម្រើនគ្រប់ពេលវេលាកុំបីឃ្លៀងឃ្លាតឡើយ។អត្ថបទដោយ Sovann


ប្រភព៖ https://pormeansangkum.blogspot.com/2026/10/blog-post_115.html

ថ្នាក់ដឹកនាំខេត្តកណ្ដាល ជំរុញឱ្យអាជ្ញាធរស្រុកកណ្ដាលស្ទឹង ប្រើប្រាស់ថវិកាប្រកបដោយតម្លាភាព ដើម្បីជំរុញការអភិវឌ្ឍមូលដ្ឋាន

KKKចំនួនអ្នកទស្សនា: Views

(កណ្តាល)៖ លោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានជំរុញឱ្យអាជ្ញាធរស្រុកកណ្ដាលស្ទឹង ត្រូវឆ្លើយតបចំតម្រូវការជាក់ស្តែង និងប្រើប្រាស់ធនធានថវិកាប្រកបដោយតម្លាភាព គណនេយ្យភាព ដើម្បីជំរុញការអភិវឌ្ឍនៅមូលដ្ឋាន។

ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញជាអធិបតីក្នុងពិធីបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ ក្នុងមូលដ្ឋានឃុំចំណាលើ និងឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ

KKKចំនួនអ្នកទស្សនា: Views

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារគណបក្ស និងគណៈកម្មាធិការគណបក្សគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋានស្រុកស្ទោង ដែលបានខិតខំបំពេញតួនាទី និងភារកិច្ចយ៉ាងល្អនាពេលកន្លងមក រហូតសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ។ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បន្តពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ព្រមទាំងបង្កើនភាពសកម្មក្នុងការដោះស្រាយសំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមឃុំសង្កាត់ ឱ្យកាន់តែល្អប្រសើរ និងទាន់ពេលវេលា ដើម្បីឆ្លើយតបនឹងការរំពឹងទុករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ គិតត្រឹមខែកក្កដា ឆ្នាំ២០២៦ រោងចក្រដែលបានចុះបញ្ជីនៅកម្ពុជាមានជាង៣ពាន់រោងចក្រ ក្រោមទុនវិនិយោគជាង២៨ពាន់លានដុល្លារ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិ

KKKចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងគូសបញ្ជាក់ពីវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់នៃវិស័យឧស្សាហកម្មនៅកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិ ដោយគិតត្រឹមខែកក្កដា ឆ្នាំ២០២៦ រោងចក្រដែលបានចុះបញ្ជីនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានចំនួនសរុប ៣.៣៥៧ រោងចក្រ នៅទូទាំងរាជធានី-ខេត្តទាំង២៥ ក្រោមទុនវិនិយោគជាង២៨ពាន់លានដុល្លារ។

ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់

KKKចំនួនអ្នកទស្សនា: Views

kbach khmer

KKKចំនួនអ្នកទស្សនា: Views

 


អភិបាលរាជធានីភ្នំពេញ អញ្ជើញអ្នកជំនាញ អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ ប្រជុំពិភាក្សារៀបចំផែនការបន្ត លើការដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀង

KKKចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ការដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ, អាជ្ញាធររាជធានីភ្នំពេញ នឹងធ្វើឡើងជាកញ្ចប់តែមួយ ដោយបង្កើតជាគម្រោងធំមួយ ស្នើទៅរាជរដ្ឋាភិបាល ដើម្បីដោះស្រាយការលិចលង់ ដោយជំនន់ទឹកភ្លៀងបាន។

នេះជាការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជា​ទីប្រឹក្សា​ផ្ទាល់​ឯកឧត្ដម​កិត្តិ​ទេសាភិបាល​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា ខណៈលោកអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ សិក្សាអំពីប្រព័ន្ធរំដោះទឹកក្នុងរាជធានីភ្នំពេញ ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុសកល នាសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ។

លោក ឃួង ស្រេង បានលើកឡើងថា ការអញ្ជើញអ្នកជំនាញ អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមកប្រជុំ ពិភាក្សានៅពេលនេះ គឺដើម្បីរៀបចំផែនការបន្ត លើការដោះស្រាយ ការលិចលង់ ដោយជំនន់ទឹកភ្លៀង អោយបានយូរអង្វែង។

លោក ឃួង ស្រេង បានជំរុញឲ្យធ្វើកិច្ចការងារនេះជាកញ្ចប់តែមួយ ដែលវានឹងអាចដោះស្រាយការលិចលង់នេះបានពី១៥ទៅ២០ឆ្នាំ។ ពាក់ព័ន្ធនិងការងារនេះរាជរដ្ឋាភិបាល ក៏នឹងពិនិត្យបញ្ហាលិចលង់ នៅសន្តរស្ទឹងព្រែកត្នោត ផងដែរ ដើម្បីរកមធ្យោបាយដោះស្រាយឲ្យបានល្អ ចៀសវាងឲ្យបាននូវការលិចដោយជំនន់ទឹកភ្លៀង ព្រោះថា បើលិចរោងចក្រ សហគ្រាសនោះ វានឹងខាតបង់ធ្ងន់ធ្ងរណាស់ នេះជាបញ្ហាដែលទាមទារឲ្យយើងត្រូវរួមគ្នា ដោះស្រាយឲ្យបានល្អ។

លោកបញ្ជាក់ថា ក្រោយកិច្ចប្រជុំរកធាតុចូលបានគ្រប់ជ្រុងជ្រោយហើយនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងអាចរៀបចំជាគម្រោងធំមួយ ផ្ញើទៅរាជរដ្ឋាភិបាល ដើម្បីដោះស្រាយការលិចលង់ដោយជំនន់នេះឲ្យបានល្អ ដែលអាចកាត់បន្ថយកាលិចលង់បានពី១៥ទៅ២០ឆ្នាំ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានលើកឡើងថា សម្រាប់រាជធានីភ្នំពេញ យើងបានធ្វើការងារច្រើនណាស់ ដើម្បីដោះស្រាយបញ្ហាលិចលង់ ដោយជំនន់ទឹកភ្លៀង ដោយគិតមកដល់ ពេលនេះ យើងស្ថាបនាប្រព័ន្ធលូបានជាង៩២៤គីឡូម៉ែត្រ យើងនឹងបន្តស្ថាបនាជាបន្តបន្ទាប់ទៀត។ ជាមួយគ្នានេះយើងបាន ដោះស្រាយបញ្ហាលិចលង់នេះបាន ៣២កន្លែងរួចហើយ ហើយនៅពេលថ្មីនេះទៀត យើងដោះស្រាយបាន៧កន្លែងថ្មីទៀតផងដែរ៕

នាយឧត្តមសេនីយ៍ ស ថេត និងលោក គួច ចំរើន អញ្ជើញប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ឯក ស រដ្ឋា ជាស្នងការនគរបាលខេត្តព្រះសីហនុ

KKKចំនួនអ្នកទស្សនា: Views



(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ អញ្ជើញជាអធិបតីភាពប្រកាសចូលកាន់តំណែង លោកឧត្តមសេនីយ៍ឯក ស រដ្ឋា ជាអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ ពិធីនេះ ក៏មានការចូលរួមពី លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ នាយនគរបាលពាក់ព័ន្ធ ស្នងការរង នាយការិយាល័យ អធិការក្រុង ស្រុក និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំងអស់ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

 
kkk